មន្ទីរព្យាបាល ធ្មេញបស្ចិម ផ្តល់ថវិកា ១០ លានរៀល ជូនកាកបាទ ក្រហមកម្ពុជា ជួយជនរងគ្រោះ ដោយទឹកជំនន់


ដោយមើលឃើញនូវការលំបាក របស់ប្រជាជនរងគ្រោះ ដោយគ្រោះទឹកជំនន់ និងដើម្បីចូលរួមក្ នុងវិស័យមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា គណៈគ្រប់គ្រងនៃមន្ទីរព្យាបាលធ្មេញបស្ចិម បានផ្តល់ថវិកាចំនួន ១០លានរៀល ជូនកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១១ ។

ក្នុងជំនួបជាមួយនឹង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយប្រតិភូជាសមាជិក-សមាជិកា នៅទីស្នាក់ការកណ្តាល លោក ចាប ឬទ្ធី ក្រុមប្រឹក្សាភិបាលនៃមន្ទីរព្យាបាលធ្មេញបស្ចិម បានជម្រាបជូនទៅលោកទំទាវ អគ្គលេខាធិការថា ទោះបីជាបច្ចុប្បន្ននេះ ស្ថានភាពទឹកទំនន់មានភាពធូរស្រាល និងស្រកចុះ ជាបណ្តើរៗក្តី ប៉ុន្តែជនរងគ្រោះ នៅតែត្រូវការជំនួយជាបន្ត ។
ដូចនេះដើម្បីចូលរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជា ក្នុងការជួយស្តារនូវកម្រិត ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា មន្ទីរព្យាបាល ធ្មេញបស្ចិម ក៏បានរៀបចំកម្មវិធីប្រមូលថវិកា ដោយ ថវិកាទាំងនេះ គឺបានមកពីការរៀបចំ កម្មវិធីមនុស្សធម៌ថ្ងៃទី៣០ ខែតុលា កន្លងទៅដោយប្រមូល ថវិកាទាំងអស់ពីចំណូលនៃការព្យាបាល ។ ហើយថវិកាមួយផ្នែកទៀត គឺបានទទួលពីសប្បុរសជនមួយចំនួន ដែលជាអតិថិជនរបស់ មន្ទីរព្យាបាលធ្មេញបស្ចិម ។ លើសពីនោះក៏មានការចូលរួម ពីបុគ្គលិកទាំងអស់របស់ មន្ទីរព្យាធ្មេញបស្ចិមផងដែរ ។
លោក ក៏បានបន្ត ទៀតថា មន្ទីរព្យាបាលធ្មេញបស្ចិម ដែលបច្ចុប្បន្នមាន ៤សាខា ដែល៣សាខានៅភ្នំពេញ និង ១សាខានៅខេត្តសៀមរាប ហើយនឹងមានគម្រោង ពង្រីកទីតាំងរបស់ខ្លួនបន្ថែមទៀត នៅតាម បណ្តាខេត្តមួយចំនួន ដើម្បីចូលរួមលើកកំពស់ សុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋកម្ពុជា ។
មន្ទីរព្យាបាលធ្មេញ សន្យាថានឹងបន្តជួយគាំទ្រដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាផ្សេងៗទៀត នៅពេលខាងមុខ ។ ក្នុងពិធីទទួលថវិកានេះដែរ លោកជំទាវអគ្គលេខាធិការ ពុំ ចន្ទីនី បានលើកឡើងថា ការចូលរួមចំណែកពីមន្ទីរព្យាបាល ធ្មេញបស្ចិម ក៏ដូចជាស្ថាប័នឯកជន គឺជាទឹកចិត្ត និងសកម្មភាពដ៏ប្រពៃ ដែលបានឆ្លុះបញ្ចាំងពីសច្ចៈភាពនៃវប្បធម៌ជួយគ្នាក្នុងគ្រាមានអាសន្ន និងបង្ហាញពីការរួមកំលាំងគ្នាក្នុងប្រជាជាតិខ្មែរតែមួយ ។
លោកជំទាវ មានប្រសាសន៍បន្តទៀតថា អំណោយដែលទទួលបាន នាពេលនេះ កាកបាទក្រហមកម្ពុជានឹងយក ទៅចាត់ចែងនិងប្រគល់ជូនទៅ ដល់ដៃក្រុមគ្រួសារ រងគ្រោះដោយទឹកជំនន់នាពេលខាងមុខនេះ។
ក្នុងឱកាសនោះ ដោយមើលឃើញ ពីការខិតខំប្រឹងប្រែង និងការលះបង់ទាំងកំលាំងកាយចិត្ត របស់យុវជន ស្មគ្រ័ចិត្ត កាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពសង្គម មន្ទីរព្យាបាលធ្មេញបស្ចិម ក៏បានផ្តល់ជូន ការពិនិត្យពិគ្រោះជំងឺ និងសំអាតមាត់ធ្មេញ ដោយឥតគិតថ្លៃ ដល់យុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាចំនួន ២០០នាក់ ដែលគិតជាទឹកប្រាក់ ចំនួន ៤,០០០ដុល្លារអាមេរិចកផងដែរ ៕

Comments

Popular posts from this blog

Jayavarman VII (1125–1215), Wonderful King of Cambodia